(បាត់ដំបង)៖ បុរសម្នាក់ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឲ្យគេ បានបើកកិនមីនតោនផ្ទុះបណ្តាលឲ្យស្លាប់នៅវេលាម៉ោង ៣៖៥០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ករណីផ្ទុះមីនតោននេះ បណ្ដាលឲ្យស្លាប់អ្នកបើកត្រាក់ទ័រម្នាក់ឈ្មោះ វ៉ាត សាវុន អាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកត្រាទ័រ ភ្ជាប់ដីស្រែឱ្យគេ ស្ថិតនៅភូមិជីប៉ាងឃុំផ្លូវ
មាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន និងសាច់ញាតិ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ តែជនរងគ្រោះបានស្លាប់យ៉ាងអាណោចអាធមចំណែកត្រាក់ទ័របានខូចខាតទាំងស្រុងៗ។ បន្ទាប់ពីបានពិនិត្យហើយ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះស្ថិតនៅភូមិ ភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕