(កណ្ដាល)៖ ការិយាល័យមេធាវី របស់លោក ភឺន ផល្លា បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងករណីវិវាទដីធ្លី ស្ថិតនៅក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ដែលក្រុមហ៊ុនរបស់លោកបានទិញដីត្រឹមត្រូវពីប្រជាជន ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ និងមន្រ្តីជំនាញ។
សេចក្ដីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនបានប្រមូលទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ និងដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានបន្តកាន់កាប់ គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលនៅលើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះក្រុមហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ។
ការចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីឆ្លើយតបនឹងជនអនាធិបតេយ្យបានដើរលួចលើកស្លាកជាច្រើនលើកច្រើនសារនៅលើទីតាំងដីរបស់ក្រុមហ៊ុន ក្នុងគោលបំណងញុះញង់ និងកៀរគរប្រជាជនឱ្យចូលមកកាន់កាប់ចាប់យកដី ដើម្បីធ្វើការបែងចែកគ្នាយកជាកម្មសិទ្ធិ។ ក្រុមហ៊ុនក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងប្ដឹងមេខ្យល់ទៅរដ្ឋបាលស្រុកកោះធំ និងអធិការដ្ឋាននគរបាលស្រុកកោះធំរួចផងដែរ។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ក្រុមហ៊ុនមេធាវីមេគង្គសហពាណិជ្ជ៖