(ភំ្នពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងារនគរបាលទេសចរណ៍ប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាន លោកនាយ-នាយរងការិយាល័យនិងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលទេសចរណ៍ជាច្រើនរូប។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឯកភាពតាមរបាយការណ៍ និងរំលេចពីតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍៖ ១៖ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ, ២៖ ការជួយសង្រ្គោះគួរតែពន្លាតការជួយសង្រ្គោះទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានទាន់ពេលវេលា, ៣៖ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើស ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឯកភាពតាមរបាយការណ៍ និងលើកពីកិច្ចប្រជុំបន្ទាន់របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានណែនាំពីតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ និងបានដាក់ទិសដៅសម្រាប់អនុវត្តបន្តចំនួន៨ចំណុចរួមមាន ៖
*ទី១៖ ជំរុញនគរបាលទេសចរណ៍នៅនាយកដ្ឋាន និងតាមស្នងការដ្ឋានគរបាលរាជធានី-ខេត្ត ចាត់វិធានការណ៍គ្រប់គ្រង និងស្រាវជ្រាវលើទេសចរគ្រប់ប្រភេទ ដែលចូលមកលួចលាក់ប្រព្រឹត្តបទល្មើសធ្វើឲ្យប៉ះពាល់ដល់សង្គម និងច្បាប់ប្រទេសកម្ពុជា
*ទី២៖ បន្តអប់រំផ្សព្វផ្សាយ ពង្រឹងការយល់ដឹងអំពីសន្តិសុខ សុវត្ថិភាពទេសចរ និងបណ្ណព័ត៌មានដល់ទេសចរ សេវាកម្មពាក់ព័ន្ធក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសម្ភារៈទ្រព្យផ្ទាល់ខ្លួន
*ទី៣៖ ជំរុញដល់នគរបាលទេសចរណ៍រាជធានី-ខេត្ត អនុវត្តស្មារតីផែនការលេខ០១១ផ.ក របស់ក្រសួងមហាផ្ទៃ ផែនការលេខ០២៦ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីផែនការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស និងស្មារតីផែនការលេខ០៤៧ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី យុទ្ធនាការបង្ការទប់ស្កាត់បង្ក្រាបអំពើលួច-ឆក់ ដើម្បីដាក់ចេញផែនការសកម្មភាព និងការអនុវត្តន៍ជាក់ស្ដែង
*ទី៥៖ ចាត់កម្លាំងជំនាញព័ត៌មានចុះក្តាប់សភាពការណ៍ និងវិភាគព័ត៌មាននានា ពាក់ព័ន្ធសុវត្ថិភាពទេសចរ នៅតាមគោលដៅស្មុគស្មាញ ដើម្បីមានវិធានការបង្ការទប់ស្កាត់បទល្មើស
*ទី៦៖ ជំរុញមន្ត្រីទំនាក់ទំនងសាធារណៈ ធ្វើការផ្សព្វផ្សាយ ដល់បណ្តាសេវាកម្មលើវិស័យទេសចរណ៍គ្រប់ប្រភេទ តម្រូវឲ្យបំពាក់កាមេរ៉ាសុវត្ថិភាព ភ្លើងបំភ្លឺ ដើម្បីបម្រើឲ្យការងារស៊ើបអង្កេតត្រួតពិនិត្យ និងស្រាវជ្រាវ
*ទី៧៖ ដំឡើបញ្ជីគោលដៅអាជីវកម្ម សេវាកម្មពាក់ព័ន្ធលើវិស័យទេសចរណ៍ (ក្រុមហ៊ុនដឹកជញ្ជូន មគ្គុទេសក៍ ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍)
*ទី៨៖ រៀបចំបញ្ជីបច្ចុប្បន្នភាព ភ្នាក់ងារបណ្តាញអ្នកស្មគ្រចិត្តទូទាំងប្រទេស ដើម្បីសុំគោលការណ៍បំប៉ន៕