(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋុមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Shaharuddin Onn ឯកអគ្គរាជទូតថ្មី របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ព្រមទាំងសហការី។
ជំនួបនេះ ក្នុងគោលបំណងពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល បរិវត្តកម្មឌីជីថល ការអភិវឌ្ឍ 5G និងសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ៕