(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផ្ញើរសាររំលែកទុក្ខជូនចំពោះលោកស្រី សៀន រី ដែលត្រូវជាភរិយារបស់លោក ទេស ហេង សមាជិកគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសាររំលែកទុក្ខនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ដូចនេះថា មរណភាពរបស់លោក ទេស ហេង គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុងឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ចំពោះបុត្រាបុត្រី និងចៅៗ រួមទាំងសាច់ញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេសគឺជាការបាត់បង់នូវធនធានមនុស្ស ដ៏ល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយលោកស្រី សៀន រឺ ព្រមទាំងក្រុមគ្រួសារសាច់ញាតិសន្តានទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ទេស ហេង សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕