(ភ្នំពេញ)៖ លោក លន ម៉ាឡា អតីតមេដឹកនាំក្រុមប្រឆាំង ហើយក៏ស្ថិតនៅក្នុង Group ដែលមានឈ្មោះថា «រួបរួមដើម្បីជាតិ» បានចេញសារភាពទទួលកំហុស និងសូមអំពាវនាវដល់ពលរដ្ឋកុំបន្តចាញ់បោកក្រុមបោកប្រាស់នេះតទៅទៀត ដោយសារតែ Group នេះញុះញង់ឲ្យបំបែកបំបាក់សាមគ្គីជាតិ និងប្រមូលលុយដើម្បីដាក់ហោប៉ាវរបស់ខ្លួនឯងតែប៉ុណ្ណោះ។
នេះបើយោងតាមវីដេអូសារភាពទទួលកំហុសរបស់លោក លន ម៉ាឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
លោក លន ម៉ាឡា បានបន្ថែមថា៖ «បន្ទាប់ពីបានជ្រុលខ្លួនជឿតាមពួកជ្រុលនិយម នៅប្រទេសមក ក៏ដឹងខ្លួនថា ការកៀងកងមួយនេះ គឺគ្មានផលប្រយោជន៍អ្វីដល់ខ្លួនខ្ញុំបាទទេ ហើយក៏គ្មានបានផលប្រយោជន៍អ្វីដល់បងប្អូនប្រជាពលរដ្ឋដែរ គឺមានតែឲ្យបងប្អូនជនរួមជាតិនៅក្នុងស្រុក មានការបែកបាក់សាមគ្គីគ្នាតែប៉ុណ្ណោះ ចំណែកពួកគេក៏បានកៀងកងរកលុយដើម្បីដាក់ក្នុងហោប៉ាវរបស់ខ្លួនឯង។ ចំណែកពួកខ្ញុំ គឺជាអ្នករងគ្រោះដែលនៅក្នុងស្រុក។ អ៊ីចឹងខ្ញុំសូមឱ្យបងប្អូន ជនរួមជាតិទាំងអស់ ភ្ញាក់ស្មារីឡើងកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ដែលគេនៅក្រៅប្រទេស ចំណែកយើងនៅក្នុងប្រទេស នៅពេលដែលមានបញ្ហាមិនមែនអ្នកនៅក្រៅប្រទេស មកពិបាកជាមួយយើងទេ គឺជាយើងខ្លួនឯងទេគឺជាអ្នកពិបាក»។
ហេតុដូច្នេះទើបលោក លោក លន ម៉ាឡា អតីតមេដឹកនាំក្រុមប្រឆាំង ហើយក៏ស្ថិតនៅក្នុងGroup Telegram ដែលមានឈ្មោះថា «រួបរួមដើម្បីជាតិ» សូមអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសនេះបន្តទៀត៕