(ភ្នំពេញ)៖ ដោយមានការផ្តួចផ្តើមគំនិត និងណែនាំពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រុមការងាររ ACU សហការជាមួយអាជ្ញាធរខណ្ឌទួលគោក និងក្រសួងសុខាភិបាល ដោយមានការអមដំណើរជាមួយ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទោលគោក បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង១០ នៃខណ្ឌទួលគោក។
ការចុះផ្ដល់សេវានេះ ធ្វើឡើងចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។ ដោយឡែក នៅថ្ងៃអាទិត្យនេះ ធ្វើឡើងចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣ រសៀល។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារដេប៉ូ១ កំពុងទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យ៉ាងយកចិត្តទុកដាក់។
ក្រុមការងារ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសង្កាត់ផ្សារដេរប៉ូ១ ដែលមិនទាន់អញ្ជើញទៅទទួលសេវាពិនិត្យ បឲនិងព្យាបាលនេះ ត្រូវរួសរាន់ទៅទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃនាថ្ងៃទាំងអស់គ្នា។
សូមជម្រាបថា ទីតាំងពិនិត្យ និងព្យាបាល ធ្វើនៅសាលាបឋមសិក្សាសន្ធរម៉ុក ស្ថិតនៅផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕