(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចខាងលើ ដោយបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ហិន ហាន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ កួយ វិធាន ហៅ ដូវ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ នី សុខគា ហៅ កូវ អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ
*ទី៤៖ ឈ្មោះ គង់ ភាស់ អាយុ២១ឆ្នាំ មុខរបរកម្មករ។
ជនសង្ស័យទាំង៤នាក់ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកSCOOPY ពណ៌ផ្កាឈូក ស៊េរី ឆ្នាំ២០២២ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង, រួមនឹងសម្ភារសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហ្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕