(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ២៤ កញ្ញា ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ២៣នាក់ ក្នុងនោះមុខសញ្ញាជួញដូរ ៩នាក់ និងមុខសញ្ញាប្រើប្រាស់១៤នាក់ រឹបអូសមេតំហ្វេតាមីន(ice) ១០.០៧ក្រាម និង៨១កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ដោយ៖ នគរបាលមន្ទីរគ្រឿងញៀនបង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់, នគរបាលភ្នំពេញបង្រា្កប ២ករណីឃាត់ខ្លួន ១១នាក់, នគរបាលព្រៃវែង បង្រា្កប ១ករណីឃាត់ខ្លួន ៣នាក់, នគរបាលសៀមរាបបង្រា្កប ២ករណីឃាត់ខ្លួន ៥នាក់, នគរបាលកំពង់ចាម បង្រា្កប ១ករណី(ដីការ) ឃាត់ខ្លួនម្នាក់៕