(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងស្ដីពីការគ្រោងផែនការថវិកាជាតិ សម្រាប់ឆ្នាំ២០២៥ ជាមួយអង្គភាពក្រោមឱវាទទាំងអស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីត្រៀមរៀបចំពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថវិកាជាតិឱ្យបានត្រឹមត្រូវ មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕