(ភ្នំពេញ)៖ លោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ តំណាងលោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ព្រមទាំងលោក លោកស្រី មន្ដ្រីរាជការមន្ទីរធម្មការ និងសាសនាខេត្ត បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអត្តអដិ្ឋធាតុ និងវត្តភ្នំក្រោម ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងនោះដែរ ថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការ ដែលបានចូលរួម ក៏បានប្រគេននូវទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីបានបំពេញបុណ្យកុសល ឧទ្ទិសជូនទៅដល់វិញ្ញាណខន្ធ បុព្វការីជនមានមាតា បិតា ជីដូន ជីតា និងញាតកាទាំងប្រាំពីសន្តាន សូមឲ្យបានរួចចាកសេចក្តីនាៗ ដោយអំណាចអានិសង្ស នៃបុណ្បកាន់បិណ្ឌ និងបុណ្បភ្ជុំបិណ្ឌនាពេលនេះ នឹងសូមជូនបុណ្បកុសលនេះទៅដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នា ដោយសេចក្តីជ្រះថ្លា ដ៏ក្រៃលែងផងសូមអនុទនា ឲ្យចាកផុតទុក្ខគ្រប់ៗគ្នា៕