(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ខេត្តតាកែវ ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងឱកាសនោះលោក វ៉ី សំណាង បានកោតសរសើរចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ បំពេញតាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន។
លោកអភិបាលខេត្តតាកែវ បានបន្តថា មន្រ្តីយើងបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច ទៅតាមតួរនាទីរបស់ខ្លួន គោលដៅសំខាន់បំរើប្រជាពលរដ្ឋ ទៅលើវិស័យសំខាន់ៗនានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរអភិវឌ្ឍន៍ ជនមានដូចជា ការងារផ្លូវជនបទ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងថវិកាគម្រោងដៃគូ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ជាពិសេសប្រឹងប្រែងធ្វើយ៉ាងណា ឲ្យខេត្តតាកែវ ក្លាយជាខេត្តដែលមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងជាខេត្តដែលគ្មានការបន្ទោបង់ពាសវាលពាសកាល។
នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានណែនាំមន្រ្តីរាជការទាំងអស់ ត្រូវមានស្មារតីខ្ពស់ និងមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមអគតិមួយចំនួននៅក្រៅប្រទេស បានបំផុលបំផុលឲ្យប្រជាពលរដ្ឋក្នុងស្រុកក្រោកឈរធ្វើបាតុកម្មទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលរឿងទាំងអស់នេះក្រោមការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរាជធានីខេត្ត កំពុងត្រៀមសកម្មភាពទប់ស្កាត់ មិនឲ្យបញ្ហានេះកើតឡើងនោះទេ៕