(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស) រងរបួសធ្ងន់ ៨នាក់ (ស្រី១នាក់) និងរងរបួសស្រាល ៣នាក់ (ប្រុស) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៨គ្រឿង រួមមាន ម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច ចំនួន២គ្រឿង , រថយន្តធុនធំ ១គ្រឿង និងយានផ្សេងៗ ចំនួន ៣គ្រឿង។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់៥នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ២នាក់) , ប្រជែង ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,២២៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៦៣០គ្រឿង និងពិន័យសរុប ចំនួន ១,៥៩៤គ្រឿង ៕