(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានប្រតិកម្មទៅកាន់វិទ្យុអាស៊សេរី ដែលផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតបែបឡប់ឆ្កួត ទាំងដែលមិនបានចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ម្ដងណាឡើយ។

ជាមួយនឹងប្រតិកម្មនេះ ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានអះអាងថា ពួកគាត់មិនស្គាល់មុខពួកអាស៊ីសេរីម្ដងណាឡើយ ហេតុអ្វីក៏វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានមិនពិតពីពួកគាត់បែបនេះទៅវិញ? អ្នកស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា កន្លងមកមានតែអាជ្ញាធរទេ ដែលចុះទៅដោះស្រាយបញ្ហាជូនដល់ពួកគាត់ហើយធ្លាប់មានការជួយអន្តរាគមន៍ពីសម្ដេចធីបតី ហ៊ុន ម៉ាណែត ផ្ទាល់ផងដែរ៕