(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរសង្កាត់ទឹកថ្លា បានបន្តចុះអប់រំផ្សព្វផ្សាយអនាម័យលំនៅដ្ឋាន វិធានការបង្ការ និងការពារជំងឺគ្រុនឈាម/ជំងឺបង្ករដោយវីរុសZika ព្រមទាំងចុះបាញ់ថ្នាំកំចាត់មូសនៅសង្កាត់ទឹកថ្លាផងដែរ។
លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបានថ្លែងថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះ ក្នុងគោលបំណងទប់ស្កាត់ការចម្លងជម្ងឺគ្រុនឈាម។ បច្ចុប្បន្នគ្មានជម្ងឺ Zika នៅកម្ពុជាទេ ហើយមូសខ្លា ជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម និង Zika «ពោលជម្ងឺគ្រុនឈាម និងZika មានភ្នាក់ងារចម្លងដូចគ្នា (គឺមូសខ្លា)»។
គួរំលឹកថា យុទ្ធនាការបាញ់ថ្នំាមូសនេះ មិនមែនជាលើកទីមួយទេ គឺច្រើនលើកច្រើនសារមកហើយ ស្ទើរតែគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញ ជាក់ស្ដែងនៅថ្ងៃទី២៣កញ្ញា ម្សិលមិញនេះ បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅម្ដុំវត្ដ ទួលសង្កែផងដែរ ៕