(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥៩ករណី ឃាត់ខ្លួនជនសង្ស័យ១៣៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៣២ករណី ឃាត់ខ្លួន៥៥នាក់
* ⁠ករណីជួញដូរ៨ករណី ឃាត់២៨នាក់
* ⁠ករណីប្រេីប្រាស់១៩ករណី ឃាត់៥២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៦៨០ករណី ឃាត់ខ្លួន១៦៥៧៨នាក់ (ស្រី១៣៣០នាក់)៕