(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការខណ្ឌ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញមុខក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម៣នាក់ នៅមុនពេលបញ្ជូនទៅតុលាការ។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ក្រុមចោរទាំងនេះបានធ្វើសកម្មភាពយ៉ាងសកម្ម នៅចំណុចផ្លូវ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ទី១-ឈ្មោះ ស៊ុ ផាត អាយុ២៥ឆ្នាំ មុខរបរ មិនប្រាកដ ទី២-ម៉ែន សុខា អាយុ២១ឆ្នាំ មុខរបរ សិស្ស និងទី៣-ជ្រុញ សំណាង អាយុ២៤ឆ្នាំ មុខរបរ មិនប្រាកដ។

បច្ចុប្បន្ន មន្ដ្រីបានក៏សាងសំណុំរឿង ដើម្បីបញ្ចូនទៅតុលាការ អនុវត្តតាមនីតិវិធីបន្ត៕