(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយលោតពីលើដំបូលរោងចក្រមួយកន្លែងកាលវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់នេះបានរត់ទៅលើដំបូលរោងចក្រ ហើយក៏ធ្លាក់ពីលើដំបូលរងរបួសធ្ងន់ហូរឈាមជោគខ្លួន។ ភ្លាមៗប្រជាពលរដ្ឋបានទូរស័ព្ទប្ដឹងសមត្ថកិច្ច​​​ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់ ដឹកយកជនរងគ្រោះក្រែងអាចសង្រ្គោះជីវិតបាន។ បន្តិចក្រោយមក ក៏មានសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ចុះមកកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមិនទាន់ដឹងថាមូលហេតុអ្វីនៅឡើយទេ តែមានប្រជាពលរដ្ឋលើកឡើងថា ឃើញមានបុរសវ័យប្រហែល៣៥ឆ្នាំ រត់ទៅឡើងលើដំបូលរោងចក្រ ស្រាប់តែលោតពីលើដំបូលរោងចក្រធ្លាក់មកលើដំបូលផ្ទះ​ បណ្ដាលរងរបួសធ្ងន់។ ភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកជនរងគ្រោះទៅព្យាបាល តែបានប្រហែល២០នាទី គ្រូពេទ្យបានតេទូរស័ព្ទមកសមត្ថកិច្ចថា ជនរងគ្រោះពេលដឹកមកដល់មន្ទីរពេទ្យស្លាប់បាត់ទៅហើយ៕