(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុម ការងារចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត រួមជាមួយសហការី បានចុះធ្វើសកម្មភាពចែកអំណោយសប្បុរសធម៌មួយចំនួន ដល់ប្រជាពលរដ្ឋ ក្រីក្រ លំបាក និងចាស់ជរា នៅខេត្តព្រៃវែង នាថ្ងៃទី២៤ ខែកញ្ញា ឆ្នៃ២០១៦នេះ។
លោក ចាន់ វ៉ាន់ធឿន បាន នាំយកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ចែកជូនស្រ្តីសម្រាល កូន ១០ នាក់ និងគ្រួសារសព ០៣នាក់ រស់នៅ ឃុំជាខ្លាង ខេត្តព្រៃវែង។ក្រៅពីនោះ លោកក៏បានលើក ស្លាកគណបក្សចំនួន០២ នៅភូមិជ្រៃសីម៉ា បានឧបត្ថម្ភចលនាបក្សផងដែរ។បន្ទាប់មក លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចុះសួរសុខទុក្ខសកម្មជនមានជំងឺ ០១នាក់ ដោយបានឧបត្តម្ភថវិកា មួយចំនួន ដូចជា ប៊ីចេង ០.០៥ គីឡូក្រាម និង បានសំណេះសំណាលជាមួយ ប្រជាពលរដ្ឋឧបត្ថម្ភថវិកា មួយចំនួនទៀត។
នៅថ្ងៃដដែលនោះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារក៏បាននាំយកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ចែកជូនស្រ្តីសម្រាលកូន ០៨នាក់ និងគ្រួសារសព០១នាក់ នៅ ឃុំគោកគង់កើត ក្នុងខេត្តព្រៃវែង។ក្រៅពីនោះ បានឧបត្ថម្ភ ចលនាបក្ស, ឧបត្ថម្ភថវិកាដល់ភ្នាក់ងារសង្កេតការចំនួន ០២នាក់ និងឧបត្ថម្ភថវិកាក្រុមប្រចាំការ ។
បន្ថែមពីលើនេះ លោកក៏បានចុះសួរសុខទុក្ខសកម្មជនមានជំងឺ ០១នាក់ដោយបាន ឧបត្តម្ភថវិកាមួយចំនួន និងបានសំណេះ សំណាលជាមួយប្រជាពលរដ្ឋចែកជូនថវិកា,នំបុ័ង,ទឹកដោះគោ ហើយបានឧបត្ថម្ភ ថវិកាមួយចំនួន សំរាប់ចាក់ដី(មុខទីស្នាក់ការបក្ស)៕