(ភ្នំពេញ)៖ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំដឹកនាំប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ដែលមាន អ្នកបច្ចេកទេស និងក្រុមវិស្វករ ចូលរួមប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ក្រោមអធិបតីភាព លោកបណ្ឌឹត ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៏សំណង់ ដេម្បីរៀបចំពង្រាងបទប្បញត្តិស្តង់ដារស៊ីម៉ងតិ៍ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅធានានូវគុណភាព ស្ថិរភាព សុវត្ថិភាពគុណភាពស៉ីម៉ងតិ៍។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ តំណាងក្រុមហ៊ុនជាសមាជិកសមាគមចំនួន៥ រួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ។
លោក ពុត ចន្តារិទ្ធ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និង សមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា បានឯកភាពគ្នាបង្កើតក្រុមការងារ លើការរៀបចំពង្រាងបទប្បញត្តិស្តង់ដារស៊ីម៉ងតិ៍ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា។
សមាគមឧស្សាហកម្មស៉ីម៉ង់ត៍កម្ពុជា គឺជាឧស្សាហកម្មមួយដែលបានផលិតស៉ីម៉ង់ត៍ដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា និងមានកម្មករប្រមាណ ១ម៉ឺននាក់ ដែលកំពុងធ្វើការងារនៅទូទាំងប្រទេស។ វិស័យស៉ីម៉ង់ត៍ គឺជាវិស័យមួយដែលបានបបង់ពន្ធធំមួយផងដែរ។
វិស័យឧស្សាហកម្មស៉ីម៉ង់ត៍ គឺជាវិស័យមួយដែលមានតម្រូវការខ្លាំង ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យសំណង់នានា៕