(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លោកស្រី និងមន្ដ្រីរាជការ សាលារាជធានី អភិបាលខណ្ឌច្បារអំពៅ នៅសៀលថ្ងៃទី ២៤ខែកញ្ញា ឆ្នំា ២០១៦នេះបានចូលរួមកាន់បិណ្ឌវេណទី៩ នៅវត្តនិរោធរង្សី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោក ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះ បាននាំយកនូវបច្ច័យ និងទ័យទានមួយចំនួន ប្រគេន ដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យជូនទៅដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួល កុសលផលបុណ្យនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែ
ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ៕