(ភ្នំពេញ)៖ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវារីវប្បករចិញ្ចឹមត្រី និងចិញ្ចឹមបង្កង របស់កសិករចំនួន២គ្រួសារ នៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ពិធីនេះដោយមានការចូលរួមពីលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី លោក ខឹម សំអែល មន្រ្តីការិយាលយ័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុមប្រឹក្សាឃុំអន្លង់សំណរ និងថ្នាក់ដឹកនាំសហគមន៍នេសាទអន្លង់សំណរ។
ទី១- កសិករ ឆ ណាំង ភេទប្រុស អាយុ៦៥ឆ្នាំ ទីតាំងចិញ្ចឹមភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង កសិដ្ឋានមានផ្ទៃដីចំនួន ១៥ហិកតា ស្រះមានចំនួន ២៣ស្រះ ចិញ្ចឹមត្រីឆ្តោចំនួន ១០ម៉ឺនកូន និងត្រីប្រាចំនួន ១២ម៉ឺនកូន។
ទី២- កសិករឈ្មោះ ថាំង លីណា ភេទប្រុស អាយុ ៥០ឆ្នាំ ទីតាំងចិញ្ចឹមនៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង មានផ្ទៃដីសរុបទំហំ ៣ហិកតា ស្រះចំនួន១០ អាងតង់ចិញ្ចឹមបង្កងចំនួន ៣២អាង ចិញ្ចឹម និងបង្កាត់ភ្ញាស់បង្កងចំនួន ២០០០០ក្បាល ចិញ្ចឹមប្រភេទត្រីប្រា កាប ឆ្ពិន និងត្រីទីឡាព្យា ចំនួន១០ម៉ឺនកូន៕