(រ៉ូម៉ានី)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតមធ្យមសម្រាប់អន្តរជាតិ ប៉ុន្តែខ្លាំងគួរសមសម្រាប់ ប្រទេសរ៉ូម៉ានី បានវាយប្រហារនៅភាគខាងកើតទីក្រុង Vrancea នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែគេនៅមិនទាន់ទទួលបាន សេចក្តីរាយការណ៍អំពីចំនួនមនុស្សរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិផ្សេងៗឡើយ។ នេះបើតាមការ ចេញផ្សាយដោយ ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីលើនេះ បានធ្វើឲ្យគេនឹកឃើញដល់គ្រោះរញ្ជួយដី ដែលបានវាយប្រហាររ៉ូម៉ានី ក្នុងកម្រិតដូចគ្នា ៥.៧រ៉ិចទ័រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ សម្រាប់រញ្ជួយដីលើកនេះ បានធ្វើឲ្យ ប្រជាជនរស់នៅរដ្ឋធានី Bucharest និង សាធារណរដ្ឋ ម៉ុលដូវ៉ា ទទួលអារម្មណ៍ដឹងផងដែរ ខណៈវា មានជម្រៅញ័ររញ្ជួយ ៨៨.៣ គីឡូម៉ែត្រ និង ចម្ងាយ ១៥០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់ប្រទេសអឺរ៉ុបមួយនេះ។
រំលឹកទៅដល់ភាពខ្លោចផ្សារកពាក្យថ្លែងពុំបាន កាលពីខែមីនា ឆ្នាំ១៩៧៧ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារប្រទេសរ៉ូម៉ានី បណ្តាលឲ្យមនុស្ស ១,៦០០នាក់ស្លាប់ និង អគារផ្សេងៗ ៨,៥០០ខ្នងរងការខូចខាត៕