(សៀមរាប)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤, លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារទាំងប្រាសាទបុរាណ និងប្រជាជន នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី «ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរវត្ត»។
ដោយស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញចក្ខុវិស័យថារវាងប្រាសាទអង្គរវត្ត និងប្រជាជន គឺត្រូវយកទាំងពីរ។ អង្គរវត្ត ជាប្រាសាទបុរាណខ្មែរ ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។
គួរបញ្ជាក់ផងដែរថារាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខ្មែរ គឺមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្ននាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរស «គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ»៕