(ភ្នំពេញ)៖ យុវតីម្នាក់ដែលធ្លាប់គាំទ្រក្រុមប្រឆាំង កាលពីឆ្នាំ២០១៣ បានចេញវិដេអូចែករំលែកបទពិសោធន៍ អំពីការស្តាយក្រោយរបស់ខ្លួន ដែលជឿតាមការញុះញង់ជនក្រុមជ្រុលនិយម។
សំណេររបស់យុវតីដែលមានភាពក្លាហាននេះបានសរសេរយ៉ាងដូច្នេះថា៖ ក្នុងនាមជាសាក្សីកាលឆ្នាំ ២០១៣ យុវតីម្នាក់ទៀត ដែលស្ដាយក្រោយ មិនបានមើលគ្រប់ជ្រុងជ្រោយ និងពិចារណា អោយបានត្រឹមត្រូវ ស្ដាប់ការញុះញង់ពីជនបរទេស (គណបក្សប្រឆាំងជ្រុលនិយម)
នាងសូមធ្វើការអំពាវនាវដល់បងប្អូនពលករ និងប្រជាជនមួយចំនួន (ជាពិសេសយុវជន) គិតគូរអនាគត ឲ្យបានល្អិតល្អន់ កុំឲ្យក្លាយជាជនរងគ្រោះ។ កូនសូមគោរពអរគុណសម្តេចពុកសម្រាប់ការពារប្រទេសជាតិជានិច្ច៕