(ភ្នំពេញ)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់ឧបករណ៍ឌីជីថល Tablet ចំនួន ៩០០គ្រឿង ជូនក្រសួងផែនការ សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការពង្រឹងសមត្ថភាពប្រមូល និងវិភាគទិន្នន័យ។
ពិធីនេះដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ៕