(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌ាមាន ពាក់ព័ន្ធស្ថានភាពសន្ដិសុខសង្គម នៅក្នុងប្រទេសកម្ពុជា។

សន្និសីទសារព័ត៌មាននេះ របស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងក្រោយក្រុមប្រឆាំងជ្រុលនិយម ញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបោះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីតែមហិច្ឆតានយោបាយរបស់ពួកគេ។

នាយឧត្តមសេនីយ៍ ស ថេត បានប្រកាសជំហរយ៉ាងម៉ឺងមាត់ឥតងាករេរបស់កងកម្លាំងនគរបាលជាតិទាំងអស់ ក្នុងការចាត់វិធានការច្បាប់លើក្រុម ឬបុគ្គលទាំងឡាយណា ដែលប្រមូលផ្ដុំគ្នាធ្វើកុបកម្មដោយខុសច្បាប់ ឬដុតបំផ្លាញ បង្កអសន្ដិសុខជាតិ ប្រឆាំងការអភិវឌ្ឍជាតិ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានអះអាងទៀតថា កងកម្លាំងនគរបាលជាតិ ដែលមានតួនាទីបម្រើជាតិ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនអនុញ្ញាតឲ្យមានចលនាខុសច្បាប់ជាដាច់ខាត។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖