(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាសង្កាត់រកាខ្ពស់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានអនុញ្ញាតឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកស្ទឹង ព្រែកត្នោត បានបើកផ្តល់ប្រាក់សំណងគោល នយោបាយជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារប្រឡាយតភ្ជាប់លេខ៣ ក្នុងភូមិសាស្រ្តសង្កាត់រកាខ្ពស់ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសរុបផលប៉ះពាល់ចំនួន៩៩គ្រួសារ។
ក្នុងនោះក្រុមការងារបានបើកផ្តល់ប្រាក់សំណងជូនប្រជាពលរដ្ឋចំនួន៩៧គ្រួសារ សើ្មនឹង៩៨ភាគរយ។ នៅសល់២គ្រួសារ ទំនាក់ទំនងម្ចាស់មិនទាន់បាន ក្រុមការងារនឹងបន្តធើ្វការជាមួយភូមិសង្កាត់បន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានចុះបើកប្រាក់ឧបត្ថម្ភសំណងផលប៉ះពល់ជូនប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ នៅតាមប្រឡាយតភ្ជាប់លេខ៣ (ប្រឡាយ៩៦) ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការដោះស្រាយពង្វាងទឹកជំនន់ដោយសារទឹកជំនន់ទឹកភ្លៀងតាមបណ្តោយសណ្តស្ទឹងព្រែកត្នោបញ្ជៀសការជន់លិចរាជធានីភ្នំពេញ និងខេត្តណ្តាល៕