(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមរបស់សាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅក្នុងសាលាខេត្ត ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមក ម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។
លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសប្រារព្ធទិវាកា កបាទក្រហម អឌ្ឍក្រហមខាងលើនេះ បានមានប្រ សាសន៍អំពាវនាវដល់អស់លោក-លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការកងកម្លាំងប្រដាប់អា វុធ ក្រុមហ៊ុន និងអាជីវករទាំងអស់នៅក្នុងខេត្តកំពង់ ឆ្នាំង សូមបន្តចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហ មកម្ពុជាខេត្តកំពង់ឆ្នាំង ជាបន្តទៀតដើម្បីរួមគ្នាធ្វើម នុស្សធម៌តាមរយៈកាកបាទក្រហមខេត្តជួយសង្គ្រោះ ជនរងគ្រោះក្នុងគ្រោះថ្នាក់ និងគ្រោះមហន្តរាយនានាដែលបានកើតឡើង និងជួយដល់ជនងាយរងគ្រោះទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង។
លោកបណ្ឌិតសុភាចារ្យ ក៏បានសំណូមពរផងដែរ ដល់មន្ត្រីទាំងអស់នៅក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមតាមក្រុងស្រុក សូមចាត់តាំងធ្វើការងារមនុស្សធម៌ដោយតម្លាភាព និងគណន្យភាព ក្នុងការឆ្លើយតបជួយ សង្គ្រោះដល់ជនរងគ្រោះដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកពូជសាសន៍ ពណ៌សម្បុរ ភាសា និងសាសនានោះឡើយ។
តាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៤នេះ សាខាខេត្ត និងអនុសាខាក្រុងស្រុកទាំង៨ បានឆ្លើយតបដល់គ្រួសាររងគ្រោះ និងអ្នកងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗសរុប១១០គ្រួសារ ស្មើនឹង២២៩នាក់។
ក្នុងនោះបានទទួលអំណោយសាខាចំនួន៣៨គ្រួសារនិងអនុសាខា៧២គ្រួសារ។ គ្រោះថ្នាក់ផ្សេងៗខាងលើនេះរួមមានខ្យល់កន្ត្រាក់ បាក់រលំផ្ទះ និងប៉ើងដំបូល២១គ្រួសារ ភ្លើងឆេះផ្ទះ១១គ្រួសារ គ្រោះថ្នាក់ចរាចរណ៍៦៤គ្រួសារ រងគ្រោះផ្ទុះគ្រាប់បែក៤នាក់ លង់ទឹកស្លាប់១០នាក់។
លោកអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា ក្នុងនោះការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍ សាខាបានត្រៀមមធ្យោបា យស្បៀងសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់នូវពេលមានទឹកជំនន់ និងគ្រោះរាំងស្ងួតកើតឡើង។
មន្ត្រីអភិវឌ្ឍន៍សាខាបានចុះផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច នៅតាមទីប្រជុំជនក្រុងស្រុ កបានចំនួន៣២លើក សហការជាមួយមន្ត្រីសុខាភិ បាលខេត្ត និងអង្គការដៃគូរចុះសួរសុខទុក្ខអ្នកផ្ទុក្ខមេ រោគអេដស៍ និងអ្នកជំងឺអេដស៍បានចំនួន១២៥នាក់នៅសាលាស្រុកបរិបូរណ៍។
ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារនៅតាមមណ្ឌលសុខភាព តាមលំនៅឋាន ក្នុងខេត្តសរុប៤៧នាក់។ សាខានិងអនុស្សាក្រុងសុ្រកទាំង៨ បានចុះសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹងស្ត្រីមេ ម៉ាយកូនច្រើនកុមារ កំព្រាជនពិការគ្រួសារជួបការលំ បាកអ្នកជំងឺសម្រាកមន្ទីរពេទ្យនិងចូលរួមបុណ្យសព គ្រួសារជួបការលំបាកសរុបចំនួន៧៨៤គ្រួសារ ក្នុងនោះបានទទួលអំណោយកាកបាទក្រហមកម្ពុជា ៦៥៨គ្រួសារ អំណោយសាខា៨៧គ្រួសារនិងអំណោ យអនុសាខា៣៩គ្រួសារ។
ដោយឡែកនៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែសី ហា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមូលថវិកាពីសប្បុរស ជននានាសរុបបានចំនួន១៣៨,៣៣៤ដុល្លារសហ រដ្ឋអាមេរិកផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសា ខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ប្រធានបទរួមគ្នាជាមួយកាកបាទក្រហមក ម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ គឺចង់បង្ហាញពីយុទ្ធសាស្ត្ររប ស់រាជរដ្ឋាភិបាលសម្រាប់ការផ្ដល់ឲ្យមនុស្សគ្រប់រូបទទួលបានឱកាសសម្រាបើធ្វើការងាររួមគ្នា ដោយមិនគិតពីភេទអាយុ ពណ៌សម្បុរ ជាតិសាសន៍ ជនជា តិដើមភាគតិច ភាសា សាសនា ឬពិការភាព ជាពិ សេសដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិជួយដល់ប្រជា ពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ៕