(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ជាក់សារជាថ្មី នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះថា លទ្ធផលនៃការប្រឡង បម្រើការងារនៅអគ្គនាយក​ដ្ឋានពន្ធដារ ដែលបានប្រកាសជាផ្លូវការ បេក្ខជនអាចទៅពិនិត្យ​មើលបាននៅ៣ទីតាំងផ្សេងគ្នាដែលទី១-នៅ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខាងក្រោយសណ្ឋាគារ ឡឺប្រេស៊ីដង់) ទី២-នៅសាលាជាតិពន្ធដារ និងទី៣-នៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ (ជាប់សណ្ឋាគារ សាន់វ៉េ) ព្រមទាំងតាមគេហទំព័រផងដែរ។

សូមជំរាបថា នៅយប់ជ្រៅចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផលនៃការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារ​នៅអគ្គនាយកដ្ឋានពន្ធដារ។ លទ្ធផល នៃការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ មានចំនួន១២ទំព័រ នេះបើយោងតាម Fresh News ទទួលបាននៅយប់​ជ្រៅចូលថ្ងៃសៅរ៍នេះ។

ខាងក្រោមនេះជាបញ្ជីឈ្មោះជាប់ជាបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ៖