(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារជា មន្ត្រីក្រោមឱវាទ រួមសហការ និងអង្គការមូលនិធិពុទ្ធសាសនា (ឆឺ.ជី)បានចុះសួរសុខទុក្ខ និងនាំយកអង្ករ៦០០តោន ដែលឧបត្ថមដោយសណ្ដានចិត្តសប្បុរស ជនមកពីតៃវ៉ាន់ ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន៩៨១គ្រួសារ និងបានប្រព្រឹត្តទៅនៅក្នុងព្រះវិហ៊ាឥស្លាម តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
នាឱកាសនោះ លោក ជា ពិសី បានថ្លែងថា អង្គការមូលនិធិពុទ្ធសាសនា ឆឺ.ជី គឺជាអង្គការមួយ ដែលឧបត្ថមដោយសណ្ដានចិត្តសប្បុរសជនមកពីតៃវ៉ាន់ បានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាមួយ និងរាជរដ្ឋាភិបាលកម្ពុជាយើង។
លោកថ្លែងបន្តថា ពិតជាអរគុណខ្លាំងណាស់ចំពោះអង្គការមូលនិធិពុទ្ធសាសនា(ឆឺ.ជី)ដែលបានរួមសហការ និងអាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការជួយចែករំលែកផ្ដល់ជាអំណោយអង្ករចំនួន៦០០តោន ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបបញ្ហាខ្វះខាតតាមគ្រួសារនីមួយ។ លោក ជា ពិសី បានបន្តថា «ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធយុវជនបាន លះបង់ទាំងកម្លាំងកាយចិត្តក្នុងការ ជួយសម្របសម្រួល លើឯកសារផ្សេងៗ ដើម្បីនាំចូលអំណោយជាអង្ករនេះ ដោយរួចពន្ធនិងកំរៃអាករផ្សេងៗផងដែរ»។
លោក ជា ពិសី បានថ្លែងទៀតថាក្នុងនាម អាជ្ញាធរខណ្ឌឫស្សីកែវ នៅតែបន្តសកម្មភាពដោយ សហការជាដៃគូរ និងអង្គការមូលនិធិពុទ្ធសាសនា(ឆឺ.ជី) ក្នុងការរិះរកជុំនួយដើម្បី បន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទៀត។ ចំពោះអំណោយ ដែលបានចែកជូនគ្រួសារក្រីក្រទាំង៩៨១គ្រួសារ នាពេលនេះគឺក្នុង១គ្រួសារៗ ទទួលបានអង្ករ៤០គីឡូក្រាម៕