Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពអាកាសអាមេរិក ចែករំលែកចំណេះនិងបទពិសោធន៍ល្អៗជាមួយកងទ័ពអាកាសរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

13-08-2024 14:28

(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញថា កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ កងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងកងឆ្មាំជាតិ Montana បានបញ្ជូនយន្តហោះប្រភេទ C-130H ចំនួន២គ្រឿង មកចុះចត​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើការបង្ហាញចំណុចល្អៗដល់នាយទាហាន នៃកងទ័ពជើងអាកាសកម្ពុជា ​ក្នុងការទស្សនាដោយផ្ទាល់។

ស្ថានទូតអាមេរិក បានលើកឡើងថា ទស្សនកិច្ចនេះគឺជានិមិត្តរូបនៃការបន្តប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ហើយជាជំហានទៅមុខមួយ ក្នុងការពង្រឹងចំណងទាក់ទងគ្នា ដូចដែលត្រូវបានគូសបញ្ជាក់ដោយលោករដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Lloyd Austin ក្នុងពេលលោកមកធ្វើទស្សនកិច្ច​នៅខែមិថុនាកន្លងមកនេះ៕