(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណជូនចំពោះលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើងគ្រប់បែបយ៉ាង រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២នេះ ដើម្បីទទួលបានមកវិញនូវសុខភាព មិត្តភាព និងសាមគ្គភាពនៅតែរឹងមាំ។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីលានវាយសី Cambo រាជធានីភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី។
នៅក្នុងពិធីនេះក៏មានការចូលរួមថ្លែងមតិសំណេះសំណាល នៅក្នុងពិធីបើកការប្រកួតកីឡាវាយសីលើលទី២នេះ ដោយលោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក លី ច័ន្ទតុលា បានសម្តែងនូវក្តីមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរមិនថាក្នុងកម្រិតវិជ្ជាជីវៈ និងតាមរយៈកីឡានោះឡើយ។
ប្រកួតកីឡាវាយសីមិត្តភាពលើកទី២ គោលបំណងសំខាងន់ គឺដើម្បីរឹតចំណងមិត្តភាព និងការបំផុសស្មារតីចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕