(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះលោក ចុង សុវណ្ណនី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងក្រុមគួ្រសារនៃសព ចំពោះមរណភាពរបស់ឧបាសិកា យឹក ស៊ាងវ៉ាត ត្រូវជាម្តាយក្មេករបស់លោក ចុង សុវណ្ណនី។
សាររំលែកមរណទុក្ខ បានសរសេរថា «ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានសេចក្តីសង្វេគសោកស្តាយជាអនេក ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ និងរន្ធត់ក្តកក្ដួលឥតឧបមា ចំពោះមរណភាពរបស់ ឧបាសិកា យឹក ស៊ាងវ៉ាត ត្រូវជាម្តាយក្មេករបស់លោក ចុង សុវណ្ណនី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧៖១៨នាទីយប់ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេង អាឡោះអាល័យជាទីបំផុត ជាមួយលោករដ្ឋលេខាធិការ និង
លោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលក្នុងមួយឆាកជីវិតរបស់ ឧបាសិកា យឹក ស៊ាងវ៉ាត បានខិតខំតស៊ូចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញវន្ត ជាឥស្សរជន និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា យឹក ស៊ាងវ៉ាត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោករដ្ឋលេខាធិការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីខ្ញុំ»៕
ខាងក្រោមនេះ ជាសាររំលែកមរណទុក្ខ៖