(ភ្នំពេញ)៖ មហាឧបាសិកា យឹក ស៊ាងវ៉ាត ត្រូវជាម្តាយក្មេករបស់លោក ចុង សុវណ្ណនី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទទួលមរណភាព នៅម៉ោង៧៖១៨នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងជម្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសិកា យឹក ស៊ាងវ៉ាត កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលោក ចុង សុវណ្ណនី ផ្ទះលេខ៥ ផ្លូវលេខ៥ គម្រោង៩ ប៉េងហួតបឹងស្នោ។

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ សូមជ្រាបជាព័ត៌មាន៕