(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ បានទទួលទេយ្យទានពីព្រះសង្ឃ ស្ថិតនៅវត្តសុវណ្ណមុន្នីសាគរសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីយកទៅចែកជូនបន្តទៀតដល់ ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជួបបញ្ហានានា ហើយទាំងបច្ច័យ និងសម្ភារនោះ គឺមានតម្លៃ ប្រមាណ១៦លានរៀល។
ពិធីទទួលទេយ្យទានខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក បុឹល កុសល អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ និងភរិយា ព្រមទាំងមន្រ្តីរាជការសាលាខណ្ឌផងដែរ។
មន្រ្តីសាលាខណ្ឌសែនសុខ បានថ្លែងថា ទេយ្យទានដែលទទួលមានដូចជា៖
- បច្ច័យ ៥លានរៀល
- ទឹកក្រូច ៣០កេស
- តែ ៤០០កញ្ចប់
- ទឹកសុទ្ធ ៣០កេស
- ត្រីខ ២០០កំប៉ុង
- ទឹកដោះគោ ២០០កំប៉ុង
- ស្ករស ២០០កញ្ចប់
- ទឹកត្រី ២២យួរ
- ទឹកសីុអីុវ ៣០យួរ
- អង្ករ ៣តោន គិតទាំងបច្ច័យ និងសម្ភារ:សរុប ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល)។
លោក បិុល កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះចៅអធិការវត្ត និងព្រះសង្ឃទាំងអស់ ដែលបានប្រគេនទេយ្យទានទាំងនេះ ដើម្បីយកទៅជួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដែលងាយរងគ្រោះ ហើយលោកសន្យាថា នឹងយកជំនួយទាំងនេះ ទៅប្រើប្រាស់ចំគោលដៅយ៉ាងពិតប្រាកដ៕