(ក្រចេះ)៖ កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅបង្ហាញទីតាំងបង្គោលព្រំដែនដោយផ្ទាល់រវាងកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ដ្រខេត្តក្រចេះ ដែលខ្លួនឈរជើងអស់រយៈពេល៣១ឆ្នាំមកហើយ។

តាមរយៈវីដេអូឃ្លីបមួយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ បង្ហាញពីបង្គោលព្រំដែនរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្រ្តខេត្តក្រចេះ ដោយបានបោះបង្គោលចំនួន១៥៦បង្គោល ផ្លូវខ្សែក្រវ៉ាត់ព្រំដែន១ខ្សែរួចរាល់ និងបញ្ជាក់ពីស្មារតីប្តេជ្ញាចិត្តរបស់កងកម្លាំងនគរបាលការពារសន្តិសុខតាមបន្ទាត់ព្រំដែនខេត្តក្រចេះ។

នគរបាលការពារព្រំដែននៅខេត្តក្រចេះ បង្ហាញបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា ជាមួយវៀតណាម។ មេបញ្ជាការវរការពារព្រំដែន បានបញ្ជាក់ថា លោកឈរជើងការពារទឹកដីនៅទីនេះ៣១ឆ្នាំហើយ និងសូមកុំជឿការឃោសនាថា វៀតណាមយកដីខ្មែរ។ បន្ថែមពីនេះ កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩ ខេត្តក្រចេះ បានបញ្ជាក់ពីស្មារតីប្តេជ្ញាចិត្តការពារសន្តិសុខតាមបន្ទាត់ព្រំដែនជូនជាតិ និងប្រជាជនយ៉ាងម៉ឺងម៉ាត់ជាទីបំផុត៕