(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកថ្កោលទោសជាថ្មីយ៉ាងដាច់អហង្កាចំពោះជនអគតិ ដែលបានកាត់តក្លែងបន្លំឯកសារសេចក្ដីរាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចេតនាធ្វើឲ្យមហាជនមានការយល់ច្រឡំមកដល់ស្ថាប័នកងកម្លាំងមានសមត្ថកិច្ច ដើម្បីបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការថ្កោលទោសចំពោះជនអគតិ ដែលបានក្លែងបន្លំឯកឯកសារសេចក្តីថ្លែការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងមហិច្ឆតាអាក្រក់ណាមួយ បង្កឲ្យមហាជនមានការយល់ច្រឡំ»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការច្រានចោលទាំងស្រុងចំពោះឯកសារកាត់តប្រឌិតរបស់ក្រុមជ្រុលនិយម និងអះអាងថា កំពុងធ្វើការស្រាវជ្រាវបន្ទាន់លើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕