(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានអះអាងថា លោកមើលឃើញថាការដុតបញ្ឆេះកំហឹងនៅអង់គ្លេសពាក់ព័ន្ធនឹងការរើសអើងសាសនានោះ គឺជាបំណងចង់ឲ្យមានការផ្ទុះកំហឹងសាសនាកើតឡើង។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការធ្វើឲ្យសង្រ្គាមសាសនាផ្ទុះឡើងនោះ ខណៈប្រទេសនៅមជ្ឈឹមបូព៌ាដែលជាតំបន់ប្រតិបត្តិសាសនាឥស្លាមនោះ ក៏មានការបែងចែកតាមនិកាយរាងៗខ្លួនដែរ។ ការបញ្ជាក់បែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា បើទោះជាសង្រ្គាមសាសនាពិបាកក្នុងការដុតបញ្ឆេះក៏ពិតមែន តែបើសិនជាបញ្ឆេះបានសម្រេចនោះ ក៏នឹងមិនងាយពន្លត់វិញដែរ ពោលគឺពិបាកពន្លត់ជាសង្រ្គាមរវាងមហិច្ឆតារដ្ឋនឹងរដ្ឋទៅទៀត។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖