(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា ចិនបានចូលតំបន់មជ្ឈិមបូព៌ា ក្រោយប្រទេសលោកខាងលិច ប៉ុន្តែប្រមូលបានសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់នេះ មិនតែប៉ុណ្ណោះសម្ព័ន្ធមិត្តចិន មានច្រើនជាងប្រទេសលោកខាងលិច ដែលចូលតំបន់នេះមុនទៅទៀត។ ដូច្នេះហើយ បើតាមការសន្និដ្ឋានរបស់លោកបណ្ឌិត គឺប្រទេសលោកខាងលិច មិនអាចទុកឲ្យមជ្ឈិមបូព៌ាឱ្យស្ងប់ស្ងាត់ឡើយ។ នេះបើតាមការបញ្ជាក់ពី លោកបណ្ឌិត កា ម៉ាធុល នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត កា ម៉ាធុល ថ្លែងបន្តថាមជ្ឈិមបូព៌ាជាឃ្លាំងស្តុកប្រេងដ៏ធំរបស់ពិពភលោក ដូច្នេះនរណាដែលអាចគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាបាន ប្រៀបដូចជាមានឱកាសក្នុងការកើបលុយរាប់លានដុល្លារចូលសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖