(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភាកម្ពុជា បានប្រកាសថ្កោលទោស ប្រឆាំងយ៉ាង ដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាព ដល់មតិ សាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមញត្តិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត ចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសក៍ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ ក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ៕
ខាងក្រោមនេះជាញត្តិ៖