(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីផ្ទុះអំពើកុបកម្ម ដោយសារព័ត៌មានក្លែងក្លាយ ហើយនាំឲ្យមានការរើសអើងសាសនា នៅក្នុងប្រទេសអង់គ្លេស ត្រូវបានលោកបណ្ឌិត កា ម៉ាធុល បង្ហាញការព្រួយបារម្ភថា ករណីរើសអើងសាសនានេះ អាចនឹងឈានដល់ការរីករាលដាលពេញតំបន់អឺរ៉ុប ហើយនឹងឈានដល់សហរដ្ឋអាមេរិកថែមទៀត។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះដែរ សង្រ្គាមអាចមិនជាប់ពាក់ព័ន្ធនឹងភាពតានតឹងនៅមជ្ឈិមបូព៌ានោះទេ តែយ៉ាងហោចណាស់ក៏អាចផ្ដល់ផលចំណេញទៅឱ្យអ៉ីស្រាអែល ជាភាគីមានជម្លោះជាមួយប្រទេសកាន់សាសនាអ៉ីស្លាមនៅមជ្ឈិមបូព៌ានោះដែរ។ នេះគឺជាការបញ្ជាក់បន្ថែមពី លោកបណ្ឌិត កា ម៉ាធុល។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖