(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍កន្លងទៅលោកបណ្ឌិត កា ម៉ាធុល និងលោក ម៉ារ យ៉ារិទ្ធិ បានបង្ហាញការយល់ឃើញដូចគ្នាជុំវិញករណីបង្រ្កាបកុបកម្មនៅអង់គ្លេស ដែលមានការប្រើប្រាស់អំពើហិង្សារ និងចាប់កុបករដាក់ពន្ធនាគារជាដើម។ វាគ្មិនទាំង២ យល់ឃើញថា នេះគឺជាសេរីភាពក្នុងការរក្សានូវសណ្ដាប់ធ្នាប់សង្គមពីអ្នកដែលមានបំណងបង្កចលាចល ញុះញង់ឱ្យមានការរើសអើងនៅក្នុងសង្គម។

បន្ថែមពីនេះលោកបណ្ឌិត កា ម៉ាធុល បានបញ្ជាក់ថា ការបង្រ្កាបយ៉ាងខ្លាំងក្លានៅអង់គ្លេសលើកនេះ ក៏ដើម្បីបន្សាបកំហឹងរបស់អ្នកកាន់សាសនាឥស្លាមផ្សេងទៀត ដែលមានអាចមានការឈឺចាប់ដោយសារការទម្លាក់កំហុស ឬការញុះញង់ឲ្យមានការរើសអើងបែបនេះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖