(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា សង្រ្គាមសាសនា គឺជាសង្រ្គាមដែលគួរឱ្យបារម្ភបំផុត ដោយសារតែសង្រ្គាមនេះតែងតែកើតចេញមកពីសំណាក់ប្រជាជន និងប្រជាជនផ្ទាល់ ដែលជាកត្តាពិបាកនឹងបង្រ្កាបបំផុត។
សម្រាប់លោកបណ្ឌិត, សង្រ្គាមរវាងរដ្ឋនិងរដ្ឋ ងាយស្រួលក្នុងការចរចាបញ្ចប់ជាងសង្រ្គាមសាសនា ដែលកើតឡើងផ្ទាល់ពីសំណាក់ប្រជាជននិងប្រជាជន។ លោកបណ្ឌិត លើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនា កិច្ចពិភាក្សាដូចតទៅ៖