(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយសិស្សានុសិស្ស នៅពេលចុះទៅតាមបណ្តាខេត្ត។
សម្តេចបានសរសេរនៅលើទំព័រ Facebook ថា «សេចក្តីស្រឡាញ់ និងភាពសាមញ្ញរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានដក់ជាប់នៅក្នុងចិត្តរបស់ យុវជន យុវនារី សិស្សានុសិស្សទូទាំងប្រទេស។ សម្តេចតេជោ គឺជាឪពុក និងជាគ្រូ ដែលតែងតែមានព្រហ្មវិហារធម៍យកចិត្តទុកដាក់ចំពោះកូនៗ និងចៅៗដែលជាអនាគតរបស់ប្រទេសជាតិ»។
ទន្ទឹមនឹងការបង្ហោះរូបភាពដ៏សាមញ្ញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ជួបតែសំណាងល្អនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕