(កោះកុង)៖ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានចេញមកបំភ្លឺ និងច្រានចោល ព័ត៌មានមិនពិតតាមបណ្តាញសង្គម ដោយចោទប្រកាន់ថា «មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្លូតត្រង់ទម្លាយថា មន្ត្រីខិលខូចយកដីកាត់ឆ្កៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង»

លោក សុខ ភិរម្យ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា តាំងពីឆ្នាំ២០០៦មក ក្នុងដែលជម្រកសត្វព្រៃពាមក្រសោប បានប្រកបអាស្រ័យផលរាល់ឆ្នាំតែពួកគាត់ពុំទាន់ មានសិទ្ធិស្របច្បាប់ទេ ប៉ុន្តែក្រោយពីបានកែសម្រួលអនុក្រិត្យលេខ១៦៤ កាត់ឆ្កៀលដីធ្លីរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង តាមរយៈអនុក្រឹត្យលេខ៣០ គឺបានកាត់ឆ្កៀលដីតំបន់នេះទុកឲ្យប្រជាពលរដ្ឋ និងពិសេសសហគមន៍ប្រើប្រាស់។

លោកថ្លែងថា «ក្រោយពីក្រែសម្រួលពីអនុក្រឹត្យលេខ១៧៩ មកអនុក្រឹត្យលេខ១៦៩នេះ គឺក្រាមតែជាការកំណត់ព្រំដែនជម្រកសត្វព្រៃឡើងវិញ ប៉ុន្តែមិននិរាករណ៍ ឬក៏ពិហិកាមុនទេនៅជាធរមាន អញ្ចឹងប្រជាពលពលរដ្ឋ ក្នុងសហគមន៍នេះគាត់នៅប្រើប្រាស់ដដែល។ អញ្ចឹងអនុលោមទៅតាមកិច្ចការបច្ចេកទេស យើងតែងតែវាស់វែងជូនប្រជាពលរដ្ឋ ដែលគាត់បានអាស្រ័យផលជាក់ស្តែងក្នុងបច្ចុប្បន្ន ដើម្បីឲ្យគាត់មានសិទ្ធិស្របច្បាប់គ្រប់គ្រង់ ក្នុងការប្រើប្រាស់គ្រប់គ្រងនិងអាស្រ័យផល ដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះហើយទើបយើងបង្កើតក្រុមការងារ និងមានការឯងភាពពីអាជ្ញាធរខេត្តដើម្បីធ្វើការវាស់វែងជូនប្រជាពលរដ្ឋ»

ក្រោយពីការកាត់ឆ្កៀលនេះ ដូចជារាជរដ្ឋាភិបាលថ្នាក់ដឹកខេត្ត លោកសំណូមពរនិងដាស់តឿនមន្ត្រីគ្រប់អាជ្ញាធរ និងមន្ត្រីបច្ចេទេសពន្លឿងក្នុងការវាស់វែង ដើម្បីជូនប្រជាពលរដ្ឋលឿនដើម្បីផ្តល់ផល ដែលការកាត់ឆ្កៀលជូនប្រជាពលរដ្ឋពិតប្រាកដ។

លោកបានបន្តថា ទំហំដី ដែលខុសគ្នាពីមិនមែនន័យថាពីអនុក្រឹត្យលេខ១៧៩ និងអនុក្រឹត្យ១៦៤ ទំហ៊ំទាំងស្រុង ខុសគ្នា ៦៧៦៨ហិចតា ប៉ុន្តែការប៉ះពាល់ក្នុងទីនេះ យើងប្រើប្រាស់ដីតែ៥២ហិចតាទេ សម្រាប់ប្រើប្រាស់ ការអភិវឌ្ឍសហគមន៍ ជាក់ស្តែងដែលមានរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់ទាំងប្រព័ន្ធប្រឡាយផ្លូវ។ល។ ក្នុងការពង្រីកវិសាលភាពក្នុងសហគមន៍ក្នុងលើស្ទួយផ្នែកវិស័យទេសចរណ៍។

លោកបានបញ្ជាក់ថា ការចុះផ្សាយទាំងនេះ គ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការ ដែរខិតខំបម្រើប្រជាពលរដ្ឋគ្មានគិតពីភាពនឿយអត់ឡើយ ហើយមន្ត្រីមានដីនោះ គឺគាត់បានទិញពីប្រជាពលរដ្ឋដែលគាត់ខ្វះខាតក្នុងជីវភាពភាព មិនមែនដេញប្រជាពលរដ្ឋហើយរឹមយកធ្វើជាកម្មសិទ្ធខ្លួនឯងនោះទេ។ ការចុះផ្សាយរបស់សារព័ត៌មានអនឡាយនេះ គឺជាកាញុះញ៉ុងទាំងស្រុង។

ប្រធានសហគមន៍ និងពលរដ្ឋរស់ក្នុងភូមិបឹងកាឆាង បានលើកឡើងថា ពួករស់នៅទីនេះយូរឆ្នាំ និងអាស្រ័យផលរាល់ឆ្នាំមកហើយ ប៉ុន្តែមិនដែលមានអាជ្ញាណាមកដេញឲ្យចេញពីនេះទេ ហើយពួកគាត់ក៏ដឹងដែរថា ពួកគាត់គ្រប់គ្រងទេ។ ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរបានធ្វើការវាស់វែងឲ្យពួកគាត់បានប្រើប្រាស់ពេញសិទ្ធិក្នុងការគ្រប់គ្រងទៅថ្ងៃមុខ។ ពួកគាត់បញ្ជាក់ថា មន្ត្រីដែលដីនៅតំបន់មានបងប្អូនខ្លះខាតក្នុងជីវភាពលក់ជូនគាត់ទេ មិនដូចសារព័តមានមួយចំនួនចុះផ្សាយទេ៕