Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន

24-09-2016 10:21

(ម៉ានីល)៖ ទីភ្នាក់ងារគ្រោះរញ្ជួយដីប្រទេសហ្វីលីពីន បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈទំហំនៃការខូចខាត និងជនរងគ្រោះពុំត្រូវបានគេរាយការណ៍ថាយ៉ាងណានូវឡើយទេ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានអះអាងថា ចំណុចញ័ររញ្ជួយដែលមានជម្រៅ៦៩គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ៦៖៥៣នាទី (ម៉ោងនៅក្នុងទីក្រុងម៉ានីល) លើកោះ Mindanao ស្ថិតចម្ងាយប្រមាណ១១៤គីឡូម៉ែត្រ ភាគខាងកើតក្រុងដាវៅ នៃប្រទេសហ្វីលីពីន។ សូមរង់ចាំព័ត៌មានលម្អិតបន្ថែម៖