(កណ្តាល)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានអនុញ្ញាតឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកស្ទឹងព្រែកត្នោត ចូលរួមជាមួយក្រុមការងារអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះបើកប្រាក់ឧបត្ថម្ភសំណងផលប៉ះពល់ជូនប្រជាពលរដ្ឋចំនួន ៨៨គ្រួសារ នៅតាមប្រឡាយតភ្ជាប់លេខ៣ (ប្រឡាយ៩៦) ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា គម្រោងនេះមានសារៈសំខាន់ក្នុងការដោះស្រាយពង្វាងទឹកជំនន់ដោយសារទឹកជំនន់ទឹកភ្លៀងតាមបណ្តោយសណ្តស្ទឹងព្រែកត្នោបញ្ជៀសការជន់លិចរាជធានីភ្នំពេញ និងខេត្តណ្តាល៕