(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ៣៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១១នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន២នាក់
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន២២នាក់
* ⁠ចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៥៧២ករណី ឃាត់ខ្លួន១៦៣១៨នាក់ (ស្រី១៣០០នាក់)៕