(ភ្នំពេញ)៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាល ព្រមទាំង និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ របស់រាជរដ្ឋាភិបាលកម្ពុជា​។

គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​ វិស័យពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត​ ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។

​យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកំលាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហើយប្រឆាំងដាច់ខាត ចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕